ក្រុមបាល់ទាត់ របស់ក្រុមហ៊ុន GOODLUCK 9 CASINO-HOTEL (GL9FC) នឹងជួបសាជាថ្មីជាមួយក្រុមបាល់ទាត់ SANGHAI CASINO-HOTEL RESORTS នៅថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៤ ម៉ោង ៣:៤០នាទីរសៀលខាងមុខនេះ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០១៣ ក្រុមទាំងពីរនេះ បានជួបគ្នាម្តងរួចមកហើយ គឺក្រុម GL9FC 1-0 SANGHAI ។ ចំណែកនៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៤ ក្រុមបាល់ទាត់ របស់ក្រុមហ៊ុន LAS VEGAS SUN HOTEL-CASINO (LVS) ក៍ធ្វើដំណើរទៅជួបជាមួយក្រុមបាលទាត់ របស់ក្រុមហ៊ុន SANGHAI CASINO-HOTEL RESORTS ផងដែរ។ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាកុំបីខាន។ សូមអរគុណ!

អត្ថបទផ្សេងទៀតៈ

អំពីយើង

សួស្តី អស់លោក-លោកស្រី និងអ្នកទស្សនាគេហទំព័របាល់ទាត់យើងខ្ញុំទាំងអស់ជាមេត្រី...!

សេវាកម្មក្រុមហ៊ុនៈ

ក្រុមហ៊ុន GOOD LUCK 9 CASINO-HOTEL ជាប្រភេទអាជីវកម្ម ផ្នែកសេវាកម្មខាងសណ្ឋា គារ-កាស៊ីណូ ដែលមានទីតាំងស្ថិតនៅ ព្រំដែនកម្ពុជា-វៀតណាម ផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ បានចាប់​ផ្តើម​ ដំណើរការអាជីវកម្មរបស់ខ្លួន ជាផ្លូវការ នៅថ្ងៃទី ១៦ ខែ វិចិ្ឆកា ឆ្នាំ២០១២ រហូតដល់ បច្ចុប្បន្ននេះ។
ចំពោះសេវាកម្មរបស់ក្រុមហ៊ុនយើងមានដូចជាៈ
  • សេវាកម្ម   ផ្នែកល្បែងកំសាន្ត មានតុលុយ តុកាក់ និងមានបន្ទប់ VIP ថែមទៀតផង
  • សេវាកម្ម   ផ្នែកសណ្ឋាគារ
  • សេវាកម្ម   ផ្នែកភោជនីយ៍ដ្ឋាន
  • សេវាកម្ម   ផ្នែកខារ៉ាអូខេ
  • សេវាកម្ម   ផ្នែកម៉ាស្សា
  • និងសេវាកម្មផ្សេងៗទៀត

វិស្ស័យកីឡាៈ 

ដើម្បីចូលរួម ការអភិវឌ្ឃន៍ធនធាន​មនុស្ស បំបាត់នូវការប្រើប្រាស់ ឬ ជួញដូរគ្រឿងញៀន  បំប៉ន សុខភាព​ដល់មនុស្សគ្រប់ៗគ្នា បង្កើតនូវសាមគ្គីភាព រវាងគ្នានិងគ្នា ជាពិសេសការលេងកីឡា​ គឺនាំមកនូវសុខភាពល្អ ដល់​មនុស្ស។
 
ក្រុមហ៊ុន GOOD LUCK 9 CASINO-HOTEL បានរៀបចំក្រុម កីឡាបាល់ចំនួន ០២ក្រុម (Herro.09FC និង Sun Rise.08FC) និង ជ្រើសរើសកីឡាករល្អៗ រួមបញ្ចូលគ្នាតែ ០១ក្រុម ដែលមាន ឈ្មោះថា GOOD LUCK 9 FOOTBALL CLUB (GL9FC) ដើម្បី​ត្រៀមចូលរួមប្រកួត​ ជាមួយក្រុម​ បាល់ទាត់ផ្សេងៗទៀតនៅក្លឹបខាង ក្រៅ។

ដូច្នេះ នេះគឺជាការចូលរួមចំណែកមួយភាគផងដែរ ក្នុងការចូលរួមជួយអភិវឌ្ឍន៍ ទៅលើ​វិស្ស័យកីឡា និងធន ធានមនុស្ស ដែលភិភពលោកកំពុងតែ ប្រកួតប្រជែងគ្នា យ៉ាងច្រើនកុះករ។

សូមអរគុណ!
គណកម្មការបាល់ទាត់ GL9FC

អត្ថបទទាក់ទងៈ
- ការបង្កើតក្លឹបបាល់ទាត់​GL9FC
- ច្បាប់មូលដ្ឋានសម្រាប់ក្រុមបាល់ទាត់(ភាសាខ្មែរ)
- ច្បាប់មូលដ្ឋានសម្រាប់ក្រុមបាល់ទាត់(ភាសាអង់គ្លេស)
រចនាសម្ព័ន្ធនៃការបង្កើតក្លឹប

No comments:

Post a Comment