ក្រុមបាល់ទាត់ របស់ក្រុមហ៊ុន GOODLUCK 9 CASINO-HOTEL (GL9FC) នឹងជួបសាជាថ្មីជាមួយក្រុមបាល់ទាត់ SANGHAI CASINO-HOTEL RESORTS នៅថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៤ ម៉ោង ៣:៤០នាទីរសៀលខាងមុខនេះ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០១៣ ក្រុមទាំងពីរនេះ បានជួបគ្នាម្តងរួចមកហើយ គឺក្រុម GL9FC 1-0 SANGHAI ។ ចំណែកនៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៤ ក្រុមបាល់ទាត់ របស់ក្រុមហ៊ុន LAS VEGAS SUN HOTEL-CASINO (LVS) ក៍ធ្វើដំណើរទៅជួបជាមួយក្រុមបាលទាត់ របស់ក្រុមហ៊ុន SANGHAI CASINO-HOTEL RESORTS ផងដែរ។ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាកុំបីខាន។ សូមអរគុណ!

អត្ថបទផ្សេងទៀតៈ

Tuesday, November 19, 2013

លទ្ធផលនៃការនៃការប្រកួតរបស់ ក្រុមបាល់ទាត់ ហ្គូដឡាក់៩ និងក្រុមបាល់ទាត់កាស៊ីណូ បាវិតម៉ុកបាយ

ខេត្តស្វាយរៀងៈ លទ្ធផលនៃការនៃការប្រកួតរបស់ ក្រុមបាល់ទាត់ ហ្គូដឡាក់៩ និងក្រុមបាល់​ទាត់កាស៊ីណូ បាវិតម៉ុកបាយ ដែលបានចុះផ្សាយកាលពីថ្ងៃមុនថា ប្រកួតថ្ងៃទី១៨ ខែ វិចិ្ឆកា ឆ្នាំ២០១៣នោះ គឺត្រូវបានលើកមកប្រកួតនៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០១៣វិញ ព្រោះថ្ងៃនោះ ជាប់កាលវិភាគប្រកួតវិលជុំ របស់កាស៊ីណូឡាសវេហ្កាសសាន់ ក្រុងបាវិត។

នៅថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៣ ម៉ោង៣រសៀល រវាងក្រុមទាំងពីរ បានបង្ហាញថា ការទាមទារ​សងសឹក របស់ក្រុមបាល់​ទាត់ ហ្គូដឡាក៩សណ្ឋាការ-កាស៊ីណូ គឺមិនបានសម្រេចទេ។

ផ្ទុយទៅវិញក្រុមបាល់ទាត់កាស៊ីណូ បាវិតម៉ុកបាយ បានយកឈ្នះយ៉ាងចាស់ដៃថែមទៀត ដោយ​លទ្ធផល ៤-១ ។

នេះនិយាយថា យាយអ៊ុនដាក់ក៍ថាបាន កីឡាករ វ៉ា វីរៈ​ ទទួលបានបាល់ពិន័យទាត់បញ្ចូលទៅ​ហើយ បែរជាទាត់ចំអ្នកចាំទីដ៍ចំណាន របស់ក្រុមកាស៊ីណូ បាវិតម៉ុកបាយ ឯនោះទៅវិញ ធ្វើ​គ្រាប់បាល់មិនបានសម្រេចសោះ។


No comments:

Post a Comment