ក្រុមបាល់ទាត់ របស់ក្រុមហ៊ុន GOODLUCK 9 CASINO-HOTEL (GL9FC) នឹងជួបសាជាថ្មីជាមួយក្រុមបាល់ទាត់ SANGHAI CASINO-HOTEL RESORTS នៅថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៤ ម៉ោង ៣:៤០នាទីរសៀលខាងមុខនេះ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០១៣ ក្រុមទាំងពីរនេះ បានជួបគ្នាម្តងរួចមកហើយ គឺក្រុម GL9FC 1-0 SANGHAI ។ ចំណែកនៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៤ ក្រុមបាល់ទាត់ របស់ក្រុមហ៊ុន LAS VEGAS SUN HOTEL-CASINO (LVS) ក៍ធ្វើដំណើរទៅជួបជាមួយក្រុមបាលទាត់ របស់ក្រុមហ៊ុន SANGHAI CASINO-HOTEL RESORTS ផងដែរ។ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាកុំបីខាន។ សូមអរគុណ!

អត្ថបទផ្សេងទៀតៈ

Saturday, September 21, 2013

ច្បាប់មូលដ្ឋានសម្រាប់ក្រុមបាល់ទាត់(ភាសាខ្មែរ):


ក-​​ សេចក្តីណែនាំ
ការលេងកីឡា គឺនាំមកនូវសុខភាពល្អដល់បុគ្គលគ្រប់រូប មានប្រាជ្ញាវៃឆ្លាត ​ធ្វើអោយ​មាន​ការ​ទំនាក់​​ទំនងល្អរវាងគ្នា​និងគ្នា ធ្វើអោយមនុស្សចេះស្រលាញ់គ្នា មានកិច្ចសហការគ្នាទៅវិញ​ទៅមក ជៀសអោយផុតពីការសេពគ្រឿងញៀន ដែលសង្គមមិនទទួលស្គាល់។


ដោយយល់ឃើញពីភាពរីកចម្រើនគ្រប់វិស្ស័យ របស់សង្គមបច្ចុប្បន្នក្នុងប្រទេសកម្ពុជា ក៍​ដូចជា ប្រទេសផ្សេងៗលើសាកលលោក ក្នុងវិស្ស័យកីឡា ក្រុមហ៊ុនសណ្ឋាគារ-កាស៊ីណូហ្គូដឡាក់៩ ដែល​មានទីតាំងស្ថិតនៅព្រំដែនកម្ពុជា-វៀតណាម ផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានរៀបចំបង្កើតក្រុមកីឡា១ក្រុមដែលមានឈ្មោះថាៈ

ក.១- ឈ្មោះអក្សរពេញខ្មែរ : ក្លឹបបាល់ទាត់ ហ្គូដ ឡាក់ ៩

ឈ្មោះអក្សរពេញអង់គ្លេស : GOODLUCK 9 FOOTBALL CLUB 



ខ.២- ឈ្មោះអក្សរកាត់ខ្មែរ : ក្លឹបបាល់ទាត់ ជី អិល​​ ៩

ឈ្មោះអក្សរកាត់អង់គ្លេស    : GL9 FC

ខ- ការបង្កើតស្លាកសញ្ញា(LOGO)ក្រុមបាល់ទាត់
ដើម្បីរៀបចំស្លាកសញ្ញាក្រុមបាល់ទាត់ បោះពុម្ភទៅលិខិតប័ណ្ណផ្សេងៗ ​និងឯកសណ្ឋាន របស់​កីឡាករ​ទាំងអស់ គណៈកម្មការក្រុមបាល់ទាត់​ បាន​សម្រេចរចនាស្លកសញ្ញាដូចខាងក្រោមៈ

Logo GL9FC
គ- ការបង្កើតគណៈកម្មការ
ដើម្បីប្រតិ្តបតិការក្រុមបាល់ទាត់អោយបានទៅមុខរលូន និងការរៀបចំផែនការផ្សេងៗទៀត ទាំងការ​ហ្វឹកហាត់ ទាំងការចូលរួមប្រកួត ជាមួយក្រុមដ៍ទៃទៀត តាមកាស៊ីណូ និងស្ថាប័ន ផ្សេងៗ ចាំបាច់តម្រូវអោយមាន​ ការបង្កើតឡើងនូវគណៈកម្មការមួយក្រុម ដើម្បីត្រួតពិនិត្យ​ រាល់​ផែនការ​ទាំងឡាយ ដែលមានគម្រោងស្រាប់ និងគម្រោងត្រៀមផ្សេងៗទៀតទៅអនាគត។ គណៈកម្មការ​ក្រុមបាល់ទាត់នេះ ត្រូវបានបង្កើតឡើងក្រោមការជ្រើស រើសរបស់ថ្នាក់ ដឹកនាំ និងឧបត្ថម្ភក្រុម​បាល់​ទាត់នេះដោយក្រុមហ៊ុនមួយដែលមានឈ្មោះថាៈ 

គ.១-  ឈ្មោះអក្សរពេញខ្មែរ              :           សណ្ឋាគារ-កាស៊ីណូ ហ្គូដ ឡាក់ ៩
           ឈ្មោះអក្សរពេញអង់គ្លេស    :           GOODLUCK 9 CASINO-HOTEL
            
             គ.២-  ស្លាកសញ្ញារបស់ក្រុមហ៊ុន     :  
             គ.៣- ឈ្មោះគណៈកម្មការ        
        ១- លោក    អាន     ចែវ៉ុន   នាយកក្រុមហ៊ុន                           ប្រធាន
        ២- លោក    អេរិក    ប៉ាក    ប្រធានកិច្ចការរដ្ឋបាលទូទៅ           អនុប្រធាន
        ៣- លោក   ហេង    ចំរើន   ប្រធានកិច្ចការរដ្ឋបាលសាធារណៈ  អ្នកសម្របសម្រួល
        ៤- លោក    សុខ     សក្កដា ប្រធានគ្រប់គ្រងធនធានមនុស្ស      អ្នកសម្របសម្រួល

ឃ-  គ្រូបង្វឹក និងកីឡាករ
គ្រូបង្វឹកទាំងអស់មានចំនួន ០២ នាក់ៈ
ឃ.១-  លោក   អេរិក      ប៉ាក     ប្រធានកិច្ចការរដ្ឋបាលទូទៅ           គ្រូបង្វឹក
ឃ.២-  លោក   ហេង      ចំរើន    ប្រធានកិច្ចការរដ្ឋបាលសាធារណៈ  ជំនួយការគ្រូបង្វឹក
ឃ.៣- លោក    សុខ       សក្កដា  ប្រធានគ្រប់គ្រងធនធានមនុស្ស      ជំនួយការគ្រូបង្វឹក

ង- ការបង្កើតក្រុមបាល់ទាត់
គណៈកម្មការក្រុមបាល់ទាត់ បានសម្រេចចិត្តជ្រើសរើសកីឡាករទាំងអស់ ចំនួន២៥នាក់ ​ដែល បាន​ចុះឈ្មោះមកពីផ្នែកផ្សេងៗដូចជាៈ ល្បែងស៊ីសង កាមេរា​ រោងបាយ អាហារ-ភេសជ្ជៈ។ល។ការកំណត់យកចំនួនខាងលើ គឺធ្វើយ៉ាងណា ពេលមានការប្រកួតម្តងៗ ចាំបាច់មិនត្រូវឲ្យ​ ការប៉ះ​ពាល់ម៉ោងការងារ របស់ក្រុមហ៊ុនឡើយ ហើយក៍ត្រូវតែមានកីឡាករ ចូលរួមប្រកួតផង​ដែរ។

ច- ឯកសណ្ឋានកីឡាករ
ឯកសណ្ឋានកីឡាករ ត្រូវបានជ្រើសរើសយកដូចខាងក្រោមៈ
          ច.១-   ពណ៌សម្រាប់កីឡាករចំនួន       :    ពីរពណ៌ (ស និង ខ្មៅ)
                                                                       ម្នាក់ចំនួន ០២សំរាប់
          ច.២-   សម្រាប់កីឡាករចំនួន               :    ២២ គុណ ០២ = ៤៤ សំរាប់
                                                                        (អាវ ខោ ស្រោមជើង)
          ច.៣-  សម្រាប់កីឡាករចាំទីចំនួន         :    ០៣ គុណ ០២ = ០៦ សំរាប់​
                                                                        (អាវ ខោ ស្រោមជើង និងស្រោមដៃ)។
          ច.៤-   ឯកសណ្ឋានគំរូកីឡាករប្រកួត    :    ម្នាក់ចំនួន ០២សំរាប់
Player Uniform
             ច.៥-   ឯកសណ្ឋានគំរូអ្នកចាំទី            :    ម្នាក់ចំនួន ០២សំរាប់
Goalkeeper Uniform
Goalkeeper Uniform
ឯកសណ្ឋានទាំងអស់ គឺជាកម្មសិទិ្ធរបស់ក្រុមហ៊ុន ដោយមិនមានដាក់ឈ្មោះកីឡាករឡើយ ក្រោយពេលប្រកួតម្តងៗ ត្រូវប្រមូលចូលក្រុមហ៊ុនវិញ បោកអ៊ុតទុកសម្រាប់ការប្រកួតលើក​ក្រោយ​ទៀត។


ឆ- ការហ្វឹកហាត់
កីឡាករទាំងអស់ត្រូវតែហ្វឹកហាត់ជាប្រចាំ ទៅតាមយុទ្ធសាស្រ្ត ដែលគ្រូវបង្វឹកបានរៀបចំជូន តាមទម្រង់ផ្សេងៗ។​ រាល់ការហ្វឹកហាត់ សូមកីឡាករទាំងអស់ត្រូវចេះរក្សាសុខភាព​អោយបាន ល្អ​បំផុត ជៀសវាងមានគ្រោះថ្នាក់។

ជ- ការចូលរួមប្រកួត
ពេលមានការប្រកួត ឬមានការស្នើសុំអោយមានការប្រកួតពីក្រុមហ៊ុន​ ឬស្ថាប័នផ្សេងៗ ខាង ក្រៅ ចាំបាច់ត្រូវតែមានអនុញ្ញាត ពីគណៈកម្មការក្រុមបាល់ទាត់របស់ក្រុមហ៊ុនជាមុន​សិន ហាមដាច់ ខាតសម្រេចចិត្តដោយខ្លួនឯង។
ជ.១-  ការដាក់ពាក្យប្រកួត
ករណីយល់ព្រមក្នុងការប្រកួតជាមួយក្រុមហ៊ុន​ ឬស្ថាប័នផ្សេងៗ ត្រូវអនុវត្តតាមគោល​ការណ៍ដូចខាងក្រោមៈ
          ជ.១.១-  ធ្វើលិខិតជូនដំណឹងស្តីពីការប្រកួតបាល់ទាត់
ជ.១.២-  កំណត់កាលបរិច្ឆេទ និងម៉ោងនៃការប្រកួត
ជ.១.៣-  កំណត់ទីតាំង នៃការប្រកួត
ជ.២-  សម្ភារៈតម្រូវការ
សម្ភារៈដែលត្រូវរៀបចំក្នុងពេលប្រកួតមានដូចជាៈ
          ជ.២.១-   បាល់ទាត់
ជ.២.២-  ស្រ្ប៉េត្រជាក់ (Cool Spray) ពេលមានថ្លោះ ឬគ្រេច
ជ.២.៣-  ទឹកផឹក
ជ.២.៤-   ថវិកាសម្រាប់ជួលទីតាំង
ជ.២.៥-   ថវិកាសម្រាប់ជួលអាជ្ញាកណ្តាល
ជ.២.៦-   ផ្សេងៗ
ជ.៣-  មធ្យោបាយធ្វើដំណើរ
ពេលមានប្រកួតម្តងៗ កីឡាករត្រូវបានដឹកជញ្ជូនដោយរថយន្តរបស់ក្រុមហ៊ុន។ តែបាន តែទីតាំងដែលជិតៗប៉ុណ្ណោះ។
ជ.៤-  ការឧបត្ថម្ភ
ក្រុមកីឡាករបាល់ទាត់នេះ ត្រូវបានឧបត្ថម្ភដោយ សណ្ឋាគារ-កាស៊ីណូហ្គូដឡាក់៩ ដែល​មានទីតាំងស្ថិតនៅព្រំដែនកម្ពុជា-វៀតណាម ផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ឈ- ប្រការជៀសវាង
កីឡាករទាំងអស់ ត្រូវបានជ្រើសរើស អនុញ្ញាតអោយចូលប្រកួត តែត្រូវជៀសវាងអោយបាន នូវ​ចំណុចទាំងឡាយដែលបានចែងដូចខាងក្រោមៈ
          ឈ.១- ជៀសវាងដាច់ខាត នូវការប្រមាថ ឬជេស្តីគ្នា ទាំងកីឡាករ ទាំងអ្នកគាំទ្រ។
          ឈ.២- ជៀសវាងដាច់ខាត នូវភាពអសីលធម៌ចំពោះអ្នកដ៍ទៃ។
          ឈ.៣- ជៀសវាងដាច់ខាត នូវការទាស់ទែងសម្តីគ្នាទៅវិញទៅមក។
          ឈ.៤- ជៀសវាងដាច់ខាត នូវការឈ្លោះគ្នាក្នុងពេលប្រកួត និងក្រៅពេលប្រកួត។
          ឈ.៥- ជៀសវាងដាច់ខាត នូវការប្រមូលបក្សពួក ដើម្បីបង្កភាពចលចល។
          ឈ.៦- ជៀសវាងដាច់ខាត នូវការរម្លោភលើលក្ខខណ្ឌនៃការប្រកួត។
          ឈ.៧- ជៀសវាងដាច់ខាត នូវការបង្កអោយមានគ្រោះថ្នាក់។

ញ- ប្រការដែលត្រូវអនុវត្តន៍
          ញ.១-  ត្រូវចេះ សហការគ្នាទៅវិញទៅមក មិនជេប្រមាថ ឬស្តីបន្ទោសគ្នា ទាំងកីឡាករ
                     ទាំងអ្នកគាំទ្រ ។
          ញ.២- ត្រូវមានសីលធម៌ចំពោះអ្នកដ៍ទៃ ។
          ញ.៣- មិនត្រូវទាស់ទែងសម្តីគ្នាទៅវិញទៅមក ។
          ញ.៤-  មិនត្រូវឈ្លោះគ្នាក្នុងពេលប្រកួត និងក្រៅពេលប្រកួត ។
          ញ.៥-  មិនត្រូវប្រមូលបក្សពួក ដើម្បីបង្កភាពចលចលឡើយ ។
          ញ.៦-  មិនត្រូវរម្លោភលើលក្ខខណ្ឌនៃការប្រកួត ។
          ញ.៧-  ត្រូវចេះយោគយល់ អធ្យាស្រ័យអោយគ្នាទៅវិញទៅមកក្នុងប្រកួត ។
          ញ.៨-  ត្រូវស្តាប់បង្គាប់ប្រធានក្រុមក្នុងពេលប្រកួត ។
          ញ.៩-  មិនត្រូវឆេវឆាវដាច់ខាត់នាំអោយប៉ះពាល់ដល់កីឡាករដ៍ទៃ ឬប៉ះពាល់ដល់អ្នក​
                    ជិតខាង។

ដ- ការដាក់ទោសទ័ណ្ឌ
គ្រប់កីឡាករទាំងអស់ ដែលមិនគោរពតាមគោលការណ៍ ដូចបានចែងក្នុងចំណុច ឈ និង ញ ខាងលើ គណៈកម្មការប្រកួតបាល់ទាត់ នឹងចាត់វិធានការដូចខាងក្រោមៈ
          ដ.១- បណ្តេញចេញពីក្រុមបាល់ទាត់ ។
          ដ.២- ត្រូវទទួលខុសត្រូវនូវរាល់លក្ខខណ្ឌទាំងអស់ខាងដោយខ្លួនឯង ។
          ដ.៣- បញ្ឈប់ពីការងារ ។

ឋ- អវសាន្តបញ្ញតិ 
          ឋ.១-  ឡាករទាំងអស់ ត្រូវគោរព និងអនុវត្ត បទបញ្ញតនេះអោយបាន១០០%។
ឋ.២- បទបញ្ញត្តមូលដ្ឋាន សម្រាប់ក្រុមបាល់ទាត់ មានប្រសិទិ្ធភាពចាប់ពីថ្ងៃចុះហត្ថ លេខា នេះតទៅ ។

គណៈកម្មការបាល់ទាត់

No comments:

Post a Comment